1
00:00:02,900 --> 00:00:06,644
នៅសល់ ៣០០ឯកតា
ពីការទិញច្រើនលើកក្នុងតម្លៃខុសៗគ្នា។

2
00:00:06,644 --> 00:00:08,397
តើវាមានថ្លៃដើមប៉ុន្មាន?

3
00:00:10,847 --> 00:00:13,231
ប្រើរូបមន្តគណនាថ្លៃដើម ឬ Cost formula។

4
00:00:13,231 --> 00:00:17,802
វិធីសាស្ត្រទិញមុនលក់មុន
ឬ FIFO សន្មតថា ៣០០ឯកតាដែលនៅសល់

5
00:00:17,802 --> 00:00:22,769
ជាឯកតាដែលទិញក្រោយគេ
ដូច្នេះវាមានថ្លៃដើម ២៣,០០០,០០០រៀល។

6
00:00:23,769 --> 00:00:27,369
ទំនិញធំៗ និងថ្លៃៗ
ដែលជាធម្មតាមិនអាចជំនួសគ្នាបាន

7
00:00:27,369 --> 00:00:31,049
អាចរក្សាថ្លៃដើមជាក់ស្តែងរបស់វារៀងៗខ្លួន
ឧទាហរណ៍

8
00:00:31,049 --> 00:00:33,369
ម៉ាស៊ីនដែលផលិតតាមការបញ្ជាទិញ។

9
00:00:33,369 --> 00:00:37,208
ចំពោះឯកតាដែលជំនួសគ្នាបាន
ហើយទិញក្នុងតម្លៃខុសៗគ្នា

10
00:00:37,208 --> 00:00:40,888
ការតាមដានថ្លៃដើមរបស់ឯកតានីមួយៗ
អាចពិបាកអនុវត្ត។

11
00:00:40,888 --> 00:00:45,368
ដូច្នេះ
រូបមន្តគណនាថ្លៃដើមបែងចែកថ្លៃដើមទៅឱ្យឯកតាដែលបានលក់

12
00:00:45,368 --> 00:00:48,248
និងឯកតាដែលនៅសល់ ឧទាហរណ៍ FIFO ឬថ្លៃដើមមធ្យម។

13
00:00:48,248 --> 00:00:51,528
FIFO ឬ First in, first out ចាត់ទុកឯកតាដែលទិញមុនគេ
ជាឯកតាដែលលក់មុនគេ។

14
00:00:52,528 --> 00:00:56,335
ក្រុមហ៊ុនក្នុងសៀវភៅចាប់ផ្ដើមឆ្នាំដោយមាន
១០០ឯកតា ក្នុងមួយឯកតា ៥០,០០០រៀល។

15
00:00:57,185 --> 00:01:01,891
វាទិញ ៣០០ឯកតា ក្នុងតម្លៃ ៦០,០០០រៀល
៥០០ឯកតា ក្នុងតម្លៃ ៧០,០០០រៀល និង

16
00:01:01,891 --> 00:01:07,246
២០០ឯកតា ក្នុងតម្លៃ ៨០,០០០រៀល រួមទាំង
១០០ឯកតាដើមគ្រា សរុបទាំងអស់ ១,១០០ឯកតា។

17
00:01:08,096 --> 00:01:12,540
វាលក់ ៨០០ឯកតា ជា ៤លើក ម្ដង
២០០ឯកតា ដូច្នេះនៅសល់ ៣០០ឯកតា។

18
00:01:13,390 --> 00:01:18,037
តាម FIFO ឯកតាទាំងនេះជាឯកតាដែលទិញក្រោយគេ៖
២០០ឯកតា ក្នុងតម្លៃ ៨០,០០០រៀល

19
00:01:18,037 --> 00:01:22,606
ស្មើ ១៦,០០០,០០០រៀល និង ១០០ឯកតា
ក្នុងតម្លៃ ៧០,០០០រៀល ស្មើ ៧,០០០,០០០រៀល។

20
00:01:23,456 --> 00:01:26,328
បូកបញ្ចូលគ្នា
វាមានថ្លៃដើម ២៣,០០០,០០០រៀល។

21
00:01:27,328 --> 00:01:30,511
សូមប្រយ័ត្ន កុំគិតថ្លៃ
៣០០ឯកតាទាំងអស់ក្នុងតម្លៃ ៨០,០០០រៀល

22
00:01:30,511 --> 00:01:33,334
ព្រោះមានតែ ២០០ឯកតាប៉ុណ្ណោះ
ដែលមានថ្លៃដើមប៉ុណ្ណឹង។

23
00:01:34,334 --> 00:01:38,035
ដល់វេនបងប្អូនហើយ។
ប្ដូរតែតម្លៃទិញលើកចុងក្រោយទៅជា ៩០,០០០រៀល។

24
00:01:38,035 --> 00:01:40,018
តើ ៣០០ឯកតានោះមានថ្លៃដើមប៉ុន្មាន?

25
00:01:40,018 --> 00:01:42,992
សូមគិតរកចម្លើយ
រួចពិនិត្យកាតលំហាត់របស់បងប្អូន។

26
00:01:46,942 --> 00:01:49,688
សូមចងចាំ៖
ពេលឯកតាដូចគ្នាមានថ្លៃដើមខុសគ្នា

27
00:01:49,688 --> 00:01:53,465
រូបមន្តគណនាថ្លៃដើមជាអ្នកកំណត់ថា
ថ្លៃដើមណានៅក្នុងសន្និធិ។
